យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញផ្នែកទំនាក់ទំនងលើកឡើងថា ការប្រាស្រ័យទាក់ទងក្រោយរួមភេទ មានឥទ្ធិពលសំខាន់ចំពោះអារម្មណ៍ និងភាពជិតស្និទ្ធរបស់គូស្នេហ៍។ ពាក្យសម្តីដែលគួរជៀសវាងរួមមាន ការសួរវាយតម្លៃសមត្ថភាពភ្លាមៗ ការងាកទៅលេងទូរស័ព្ទ ឬគេងភ្លាមៗ ការរិះគន់រូបរាង ការនិយាយដោយភ័យស្លន់ស្លោអំពីបញ្ហាសុវត្ថិភាព និងការប្រញាប់និយាយអំពីការរួមភេទលើកក្រោយ។
ជំនួសមកវិញ គួរបង្ហាញការយកចិត្តទុកដាក់ ដូចជាឱបគ្នា និយាយពាក្យអរគុណ សរសើរដោយស្មោះត្រង់ ឬសួរថាតើដៃគូត្រូវការទឹក ឬអ្វីផ្សេងទៀតដែរឬទេ។ ទង្វើតូចៗទាំងនេះអាចជួយពង្រឹងទំនាក់ទំនង បង្កើនភាពកក់ក្តៅ និងធ្វើឱ្យគូស្នេហ៍មានអារម្មណ៍ថាត្រូវបានគោរព និងយកចិត្តទុកដាក់៕