យោងតាមការចុះផ្សាយពីប្រភពបរទេស បញ្ហាសក់ឆាប់ខូច សក់ស្អិតជំពាក់ និងសក់រួញ មិនមែនបណ្តាលមកពីប្រភេទសក់តែប៉ុណ្ណោះទេ ប៉ុន្តែអាចកើតពីទម្លាប់ប្រចាំថ្ងៃមួយចំនួន។
អ្នកជំនាញបង្ហាញថា ការកក់សក់ញឹកញាប់ពេក ការប្រើសាប៊ូច្រើនហួសកម្រិត ការលាបក្រែមបន្ទន់ដល់ឫសសក់ ការចាប់ប៉ះសក់ញឹកញាប់ ការមិនការពារសក់ពេលចេញក្រៅ និងការមិនសម្អាតស្បែកក្បាល អាចជំរុញឱ្យក្រពេញប្រេងនៅស្បែកក្បាលផលិតប្រេងច្រើន ធ្វើឱ្យសក់ឆាប់កខ្វក់ និងបាត់បង់ទម្ងន់។
ដើម្បីរក្សាសក់ឱ្យស្អាតបានយូរ គួរប្រើសាប៊ូក្នុងបរិមាណសមស្រប លាងសម្អាតឱ្យអស់ជាតិផលិតផល ថែរក្សាស្បែកក្បាលជាប្រចាំ កាត់បន្ថយការប៉ះសក់ដោយដៃ និងការពារសក់ពីពន្លឺថ្ងៃនិងធូលី។
ការថែរក្សាស្បែកក្បាលឱ្យមានអនាម័យល្អ នឹងជួយកាត់បន្ថយបញ្ហាសក់ប្រេង សក់ជ្រុះ និងធ្វើឱ្យសក់មានភាពទន់រលោងស្រស់ស្អាត៕