យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញសុខភាពណែនាំថា ការកាត់បន្ថយខ្លាញ់ក្បាលពោះក្រោម មិនចាំបាច់តមអាហារខ្លាំង ឬប្រើវិធីពិបាកទេ ប៉ុន្តែអាចចាប់ផ្តើមពីការកែប្រែទម្លាប់ប្រចាំថ្ងៃ។
គន្លឹះសំខាន់ៗរួមមាន បន្ថែមអាហារសម្បូរជាតិសរសៃ ដូចជា ទឹកដោះគោអូត ផ្លែបឺរ និងផ្លែឈើមួយចំនួនទៀត ដើម្បីជួយឱ្យឆ្អែតយូរ ដើរយ៉ាងហោចណាស់ ៣០នាទីក្នុងមួយថ្ងៃ ផឹកទឹកគ្រប់គ្រាន់ និងហាត់ប្រាណពង្រឹងសាច់ដុំកណ្ដាលខ្លួន។
លើសពីនេះ ការគ្រប់គ្រងភាពតានតឹង គេងឱ្យបាន ៧-៨ម៉ោងក្នុងមួយយប់ និងរក្សាឥរិយាបថអង្គុយឱ្យត្រង់ ក៏ជួយកាត់បន្ថយការប្រមូលផ្តុំខ្លាញ់ និងធ្វើឱ្យរាងកាយមើលទៅសមសួនជាងមុន៕