យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញសុខភាពណែនាំថា អ្នកធ្វើការការិយាល័យដែលមានពេលហាត់ប្រាណតិច គួររក្សាទម្លាប់ ដើរ ៣០នាទីក្នុងមួយថ្ងៃ ដើម្បីជួយពង្រឹងសាច់ដុំ បន្ថយភាពតានតឹង គ្រប់គ្រងទម្ងន់ និងកាត់បន្ថយហានិភ័យបញ្ហាសន្លាក់ ឆ្អឹង និងឈឺខ្នង។
ការដើរជាលំហាត់ប្រាណងាយស្រួល អាចអនុវត្តបានសម្រាប់មនុស្សគ្រប់វ័យ រួមទាំងមនុស្សចាស់ និងអ្នកមានជំងឺរ៉ាំរ៉ៃ។ អ្នកមានសុខភាពល្អគួរដើរប្រហែល ៣គីឡូម៉ែត្រ ឬច្រើនជាងនេះក្នុងមួយថ្ងៃ ហើយបង្កើនល្បឿនបន្តិចម្តងៗ។
មុនដើរគួរកម្តៅសាច់ដុំ ផឹកទឹកគ្រប់គ្រាន់ និងជ្រើសរើសរបៀបដើរដែលសមស្រប ដើម្បីជៀសវាងការរបួស។ អ្នកមានបញ្ហាសុខភាពគួរពិគ្រោះជាមួយវេជ្ជបណ្ឌិត មុនចាប់ផ្តើមកម្មវិធីហាត់ប្រាណ៕