យោងតាមការចុះផ្សាយពីប្រភពបរទេស ចេកគឺជាអាហារសម្រន់ដ៏ល្អមុនពេលហាត់ប្រាណ ព្រោះសម្បូរទៅដោយកាបូអ៊ីដ្រាត ប៉ូតាស្យូម ជាតិសរសៃ និងសារធាតុរ៉ែចាំបាច់ ដែលជួយផ្តល់ថាមពលឱ្យរាងកាយយ៉ាងស្ថិរភាព បង្កើនសមត្ថភាពហាត់ប្រាណ និងងាយរំលាយ មិនធ្វើឱ្យអារម្មណ៍ធ្ងន់ពោះ។
អ្នកជំនាញបញ្ជាក់ថា ការញ៉ាំចេកមុនហាត់ប្រាណអាចជួយបំពេញថាមពល,កាត់បន្ថយរមួលសាច់ដុំ,បន្ថែមជាតិអេឡិចត្រូលីតដែលបាត់បង់តាមញើស,បន្ថយការរលាកសាច់ដុំក្រោយហាត់ប្រាណ និងអាចពន្យារពេលអស់កម្លាំងប្រមាណ ១០–១៥%។ ដូច្នេះ ការញ៉ាំចេក ១ ផ្លែមុនពេលហាត់ប្រាណ គឺជាជម្រើសសាមញ្ញ និងមានប្រយោជន៍សម្រាប់អ្នកដែលចង់បង្កើនប្រសិទ្ធភាពនៃការហាត់ប្រាណ៕