យោងតាមការចុះផ្សាយពីប្រភពបរទេស អាកាសធាតុក្តៅ និងសើម បន្លែផ្លែឈើជាច្រើនងាយទន់ រលួយ ឬមានទឹកជាប់ ទោះបីដាក់ក្នុងថតបន្លែទូរទឹកកកក៏ដោយ។ មូលហេតុសំខាន់គឺសំណើមច្រើនពេកនៅក្នុងថតបន្លែ ដែលជួយឱ្យបាក់តេរីលូតលាស់ និងធ្វើឱ្យអាហារខូចលឿន។
ការដាក់ អេប៉ុងស្ងួតមួយដុំ នៅជ្រុងថតបន្លែ គឺជាល្បិចដែលមនុស្សជាច្រើនកំពុងប្រើ ព្រោះអេប៉ុងមានរចនាសម្ព័ន្ធជារន្ធតូចៗ អាចស្រូបយកសំណើម និងទឹកកកកុញនៅក្នុងទូរទឹកកក។ វាអាចជួយកាត់បន្ថយការជ្រាបទឹកលើបន្លែ រក្សាភាពស្រស់ និងកាត់បន្ថយក្លិនមិនល្អក្នុងទូ។
ទោះជាយ៉ាងណា អេប៉ុងដែលស្រូបទឹកយូរអាចក្លាយជាកន្លែងកើតបាក់តេរី និងផ្សិត ដូច្នេះគួរលាងសម្អាត និងសម្ងួតឱ្យបានល្អជាប្រចាំ ឬប្តូរថ្មី ប្រសិនបើមានក្លិនមិនល្អ។ ល្បិចនេះមិនអាចជំនួសវិធីរក្សាទុកអាហារត្រឹមត្រូវបានទេ ប៉ុន្តែអាចជួយបន្ថែមក្នុងការរក្សាបន្លែឱ្យនៅស្រស់បានយូរជាងមុន៕