យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញទំនាក់ទំនងបង្ហាញថា ការផ្លាស់ប្តូរអាកប្បកិរិយាខ្លាំងៗនៅក្នុងជីវិតគូស្នេហ៍ អាចជាសញ្ញាថាទំនាក់ទំនងកំពុងមានបញ្ហា ប៉ុន្តែមិនមែនមានន័យថាជាការក្បត់ជានិច្ចទេ ហើយត្រូវពិភាក្សាដោយស្មោះត្រង់មុនធ្វើការសន្និដ្ឋាន។
សញ្ញាដែលគួរយកចិត្តទុកដាក់រួមមាន ការលាក់កំបាំងទូរស័ព្ទ ឬប្តូរលេខសម្ងាត់ភ្លាមៗ មិនចង់បង្ហាញរូបគូស្នេហ៍លើបណ្តាញសង្គម ចូលចិត្តនៅក្រៅផ្ទះ ឬធ្វើការយឺតជាញឹកញាប់ ការផ្លាស់ប្តូររូបរាងខ្លាំងដោយគ្មានហេតុផល ការថយចុះនៃការបង្ហាញក្តីស្រឡាញ់ និងការចាប់ផ្តើមចោទប្រកាន់ដៃគូថាមានអ្នកផ្សេង។
ការផ្តល់អំណោយថ្លៃៗដោយគ្មានឱកាសពិសេស ការត្អូញត្អែរថាមិនសប្បាយចិត្តក្នុងអាពាហ៍ពិពាហ៍ ឬចង់ចេញទៅក្រៅតែម្នាក់ឯងជាញឹកញាប់ ក៏អាចជាសញ្ញាដែលត្រូវពិភាក្សា។
អ្នកជំនាញណែនាំថា មុននឹងសង្ស័យ ឬចោទប្រកាន់ គូស្វាមីភរិយាគួរបង្កើនការសន្ទនា ស្តាប់អារម្មណ៍គ្នា និងស្វែងរកមូលហេតុពិតនៃការផ្លាស់ប្តូរ ដើម្បីការពារទំនាក់ទំនង និងសុខភាពផ្លូវចិត្តរបស់ទាំងពីរ៕