នៅក្នុងជីវិតដ៏មមាញឹកនាពេលបច្ចុប្បន្ន មនុស្សជាច្រើនតែងតែយល់ថា ការហាត់ប្រាណទាមទារពេលរាប់ម៉ោង និងត្រូវទៅដល់កន្លែងហាត់ (Gym)។ ប៉ុន្តែការពិតទៅ ប្រសិនបើអ្នកចេះប្រើប្រាស់វិធីសាស្ត្រ HIIT (High-Intensity Interval Training) ឬ «ការហាត់ប្រាណកម្រិតធ្ងន់ក្នុងរយៈពេលខ្លី» អ្នកអាចដុតបំផ្លាញកាឡូរីបានយ៉ាងច្រើន និងជំរុញការដុតរំលាយអាហារ (Metabolism) ពេញមួយថ្ងៃ ដោយប្រើពេលត្រឹមតែ ១៥ នាទីប៉ុណ្ណោះនៅផ្ទះ ។
ខាងក្រោមនេះជាវិធីសាស្ត្រ និងទម្លាប់ហាត់ប្រាណ ១៥នាទី ដែលងាយស្រួល មិនបាច់ប្រើឧបករណ៍ និងមានប្រសិទ្ធភាពខ្ពស់បំផុត ៖
១. របៀបរៀបចំពេលវេលាហាត់ (រូបមន្ត១៥ នាទី)
ដើម្បីឱ្យការហាត់ប្រាណខ្លីនេះទទួលបានផលពេញលេញ ត្រូវបែងចែកជា ៣ ជុំ (Rounds) ដោយ៖
-ធ្វើចលនានីមួយៗ៖ ៤០ វិនាទី
-សម្រាក៖ ២០ វិនាទី មុនផ្លាស់ទៅចលនាបន្ទាប់
-សរុប ៥ចលនា = ១ ជុំ (៥ នាទី) ធ្វើឱ្យបាន៣ ជុំ = ១៥ នាទី
២. ចលនាទាំង ៥ ដែលដុតកាឡូរីបានលឿនបំផុត
+Jumping Jacks (លោតបើកជើង-ដៃ) នាទីទី ១
-ប្រយោជន៍៖ ជាការកម្តៅសាច់ដុំ (Warm-up) បង្កើនចង្វាក់បេះដូង និងជំរុញចរន្តឈាមរត់ពេញរាងកាយ។
-របៀបធ្វើ៖ លោតបើកជើងទាំងពីរចេញក្រៅ រួចលើកដៃទាំងពីរប៉ះគ្នានៅលើក្បាល ហើយលោតត្រឡប់មកទីតាំងដើមវិញ ។
+Bodyweight Squats (អង្គុយចុងជើង) នាទីទី ២
-ប្រយោជន៍៖ ពង្រឹងសាច់ដុំផ្លូវ គូទ និងពោះ ដែលជាក្រុមសាច់ដុំធំជាងគេក្នុងរាងកាយ ជួយដុតកាឡូរីបានច្រើន។
-របៀបធ្វើ៖ ឈរទម្រេតជើងស្មើស្មា បន្ទុបត្រគាកចុះក្រោមដូចជាកំពុងអង្គុយលើកៅអី (រក្សាខ្នងឱ្យត្រង់) រួចឈរឡើងវិញ។
+Mountain Climbers (រត់ឡើងភ្នំ) នាទីទី ៣
-ប្រយោជន៍៖ ដុតខ្លាញ់ក្បាលពោះយ៉ាងល្អ និងបង្កើនកម្លាំងសាច់ដុំស្មា ដៃ និងដើមទ្រូង។
-របៀបធ្វើ៖ ធ្វើកាយវិការដូចរៀបចំដេកអាវ (Plank position) រួចទាញជង្គង់ម្ខាងៗមកផ្ទប់នឹងទ្រូងឆ្លាស់គ្នាយ៉ាងរហ័ស។
+High Knees (រត់លើកជង្គង់ខ្ពស់) នាទីទី ៤
-ប្រយោជន៍៖ បង្កើនកម្រិត Cardio ដល់ចំណុចកំពូល ដុតកាឡូរីយ៉ាងសន្ធឹកសន្ធាប់ក្នុងរយៈពេលខ្លី។
-របៀបធ្វើ៖ រត់នៅនឹងកន្លែង ដោយលើកជង្គង់ឱ្យខ្ពស់ស្មើនឹងចង្កេះ ឬលើសចង្កេះឱ្យបានរហ័ស។
+Plank with Shoulder Taps (អាវ និងប៉ះស្មា) នាទីទី ៥
-ប្រយោជន៍៖ ពង្រឹងសាច់ដុំស្នូល (Core) ជួយឱ្យក្បាលពោះហាប់ណែន និងកាត់បន្ថយការឈឺខ្នង។
-របៀបធ្វើ៖ ទប់ខ្លួនក្នុងទម្រង់អាវត្រង់ដៃ រួចលើកដៃស្តាំមកប៉ះស្មាស្តាំ និងដៃឆ្វេងមកប៉ះស្មាស្តាំឆ្លាស់គ្នា ដោយរក្សាត្រគាកឱ្យស្ងៀម។
៣. តិចនិកបន្ថែមដើម្បីទទួលបានផលទ្វេដង
ផឹកទឹក ១ កែវមុនហាត់៣០ នាទី៖ ជួយឱ្យកោសិកាមានថាមពល និងមិនងាយលូតលាស់អាការៈវិលមុខ។
ដាក់ចិត្តឱ្យដាច់ ៖ ក្នុងអំឡុង ៤០ វិនាទីនៃចលនានីមួយៗ ត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាព (Full Effort) ព្រោះភាពខ្លាំងនៃការហាត់នេះហើយ ដែលជាគន្លឹះដុតខ្លាញ់។
ធ្វើឱ្យបាន ៣-៤ ថ្ងៃក្នុងមួយសប្តាហ៍៖ ភាពទៀងទាត់ គឺសំខាន់ជាងរយៈពេលនៃការហាត់។
«គ្មានពេល» លែងជាលេសទៀតហើយ! ការចំណាយពេលត្រឹមតែ ១៥ នាទី ជារៀងរាល់ព្រឹក ឬមុនពេលងូតទឹកល្ងាច មិនត្រឹមតែជួយឱ្យរាងកាយស្រឡូនស្អាត និងដុតកាឡូរីបានល្អប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយឱ្យខួរក្បាលស្រឡះ បំបាត់ភាពស្រ្តេសពីការងារបានយ៉ាងអស្ចារ្យ!