យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញផ្នែកចិត្តវិទ្យាបង្ហាញថា ស្ត្រីមួយចំនួនពិបាកឈានដល់ចំណុចកំពូលក្នុងជីវិតគូ មិនមែនបណ្តាលមកពីបញ្ហារាងកាយប៉ុណ្ណោះទេ ប៉ុន្តែអាចពាក់ព័ន្ធនឹងកត្តាផ្លូវចិត្ត ការយល់ដឹងអំពីរាងកាយ និងបទពិសោធពីអតីតកាលផងដែរ។
មូលហេតុទី១ គឺភាពតានតឹង និងការព្រួយបារម្ភខ្លាំងពេក ដូចជាការខ្វល់ពីរូបរាង ការភ័យខ្លាច ឬការដាក់សម្ពាធលើខ្លួនឯងថាត្រូវតែឈានដល់គោលដៅ ដែលអាចធ្វើឱ្យរាងកាយពិបាកសម្រាក និងទទួលអារម្មណ៍បានពេញលេញ។
មូលហេតុទី២ គឺការខ្វះការយល់ដឹងអំពីតម្រូវការរបស់ខ្លួនឯង។ ស្ត្រីជាច្រើនមិនទាន់ស្គាល់ច្បាស់ពីអ្វីដែលធ្វើឱ្យខ្លួនមានអារម្មណ៍ស្រួល ដែលអាចធ្វើឱ្យការស្វែងរកភាពពេញចិត្តក្នុងជីវិតគូកាន់តែពិបាក។
មូលហេតុទី៣ គឺបទពិសោធអវិជ្ជមានពីអតីតកាល ឬអារម្មណ៍ខុសឆ្គងចំពោះភាពរីករាយផ្លូវភេទ ដែលអាចបង្កើតជារបាំងផ្លូវចិត្ត និងរារាំងការបន្ធូរអារម្មណ៍។
អ្នកជំនាញបញ្ជាក់ថា ការឈានដល់ចំណុចកំពូលមិនមែនជាស្តង់ដាតែមួយនៃភាពពេញចិត្តក្នុងជីវិតគូនោះទេ។ អ្វីដែលសំខាន់ជាងគេគឺការមានអារម្មណ៍សុវត្ថិភាព ការប្រាស្រ័យទាក់ទងច្បាស់លាស់ជាមួយដៃគូ ការយល់ពីរាងកាយខ្លួនឯង និងការកាត់បន្ថយសម្ពាធលើខ្លួនឯង។
នៅពេលមានការយល់ចិត្តគ្នា និងផ្តល់ពេលវេលាឱ្យគ្នាបានត្រឹមត្រូវ បទពិសោធន៍ក្នុងជីវិតគូអាចប្រសើរឡើង ហើយភាពសុខសាន្តផ្លូវចិត្តគឺជាកត្តាសំខាន់បំផុត៕