យោងតាមការចុះផ្សាយពីប្រភពបរទេស ការញ៉ាំផ្លែបឺរជាប្រចាំអាចជួយលើកកម្ពស់សុខភាពទូទៅ ដោយសារផ្លែឈើនេះសម្បូរទៅដោយជាតិសរសៃ ខ្លាញ់ល្អ វីតាមីន និងសារធាតុរ៉ែសំខាន់ៗ។
ការសិក្សាបង្ហាញថា ការញ៉ាំផ្លែបឺររាល់ថ្ងៃអាចជួយ បេះដូងមានសុខភាពល្អជាងមុន តាមរយៈការកាត់បន្ថយកូឡេស្តេរ៉ុល LDL (“កូឡេស្តេរ៉ុលអាក្រក់”) និងជួយកែលម្អសូចនាករសុខភាពសរសៃឈាម។
ក្រៅពីនេះ ផ្លែបឺរក៏អាចជួយ រក្សាខួរក្បាលឱ្យដំណើរការល្អ ដោយកាត់បន្ថយសារធាតុដែលពាក់ព័ន្ធនឹងការរលាកក្នុងរាងកាយ និងជួយការពារកោសិកាពីភាពតានតឹង។
ការញ៉ាំផ្លែបឺរជាប្រចាំក៏អាច កាត់បន្ថយការរលាកក្នុងរាងកាយ និងជួយបង្កើនបាក់តេរីល្អក្នុងពោះវៀន ដែលមានសារៈសំខាន់សម្រាប់ការរំលាយអាហារ និងប្រព័ន្ធភាពស៊ាំ។
អ្នកជំនាញបញ្ជាក់ថា ផ្លែបឺរជាអាហារដែលមានប្រយោជន៍ ប៉ុន្តែគួរញ៉ាំក្នុងបរិមាណសមស្រប ព្រោះវាមានកាឡូរីផងដែរ៕