ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីផលវិបាកដែលអ្នកនឹងប្រទះពេលដែលមិនពិសារអាហារពេលព្រឹក។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅពេលដែលអ្នកមិនញ៉ាំអាហារពេលព្រឹកក្នុងរយៈពេលយូរ នោះបេះដូងអ្នកនឹងចាប់ផ្តើមកើតមានបញ្ហា ដោយអាចប្រឈមមុខនឹងគ្រោះថ្នាក់ខ្ពស់ជាមិនខានឡើយ។
- បើអ្នកមិនចូលចិត្តបរិភោគអាហារពេលព្រឹក អ្នកនឹងងាយកើតមានជំងឺទឹកនោមផ្អែមខ្លាំងណាស់ ដោយអត្រានៃការកើតគឺខ្ពស់ខ្លាំង។
- អ្នកមិនគួរព្រោះតែចង់បានរាងស្អាត ហើយមិនញ៉ាំអាហារពេលព្រឹកឡើយ ព្រោះពេលដែលអ្នកមិនពិសារ នោះអ្នកនឹងងាយធាត់ជាងមុនទៅទៀត ដោយពិបាកក្នុងការស្គមមកវិញណាស់។
- នៅពេលដែលអ្នកមិនញ៉ាំអាហារពេលព្រឹក អ្នកនឹងអាចកើតមានជំងឺឈឺមួយចំហៀងក្បាល ព្រោះជាតិស្ករក្នុងរាងកាយអ្នកធ្លាក់ចុះជាខ្លាំង។
- បើអ្នកមិនពិសារអាហារពេលព្រឹក រាងកាយអ្នកនឹងខ្វះសារធាតុចិញ្ចឹម ដោយធ្វើឲ្យប្រព័ន្ធការពាររាងកាយអ្នកចុះខ្សោយបាន។ ជាហេតុដែលធ្វើឲ្យសុខភាពអ្នកមិនរឹងមាំឡើយ ងាយកើតជំងឺខ្លាំងណាស់។ ដូចនេះ អ្នកគួរតែញ៉ាំអាហារពេលព្រឹក ទើបមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នក៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)