យោងតាមការចុះផ្សាយពីប្រភពបរទេស ការរួមភេទអាចជួយបង្កើនភាពស្និទ្ធស្នាលរវាងគូស្នេហ៍ ប៉ុន្តែបើធ្វើដោយមិនប្រុងប្រយ័ត្ន អាចប៉ះពាល់ដល់អារម្មណ៍ ទំនាក់ទំនង និងសុខភាព។ អ្នកជំនាញណែនាំឱ្យចៀសវាងការគិតតែពីអារម្មណ៍ខ្លួនឯង ដោយមិនយកចិត្តទុកដាក់លើដៃគូ ព្រោះអាចធ្វើឱ្យបាត់បង់ភាពជឿជាក់ និងការភ្ជាប់អារម្មណ៍។
ការរួមភេទនៅពេលញ៉ាំអាហារឆ្អែតពេក ឬស្ថិតក្នុងស្ថានភាពស្រវឹងក៏មិនត្រូវបានណែនាំទេ ព្រោះអាចធ្វើឱ្យរាងកាយមិនស្រួល ប៉ះពាល់ដល់ការសម្រេចចិត្ត និងការឆ្លើយតបរបស់រាងកាយ។ លើសពីនេះ ការធ្វើហួសកម្រិត ការផ្តោតតែលើផ្នែករាងកាយមួយ និងការសាកល្បងវិធីសាស្ត្រដែលមិនសមស្រប អាចបង្កភាពមិនស្រួល ឬរបួសបាន។
អ្នកជំនាញបញ្ជាក់ថា ជីវិតផ្លូវភេទដែលល្អ មិនមែនផ្អែកតែលើអារម្មណ៍រំភើបទេ ប៉ុន្តែត្រូវមានការយល់ព្រម ការគោរពគ្នា ភាពទន់ភ្លន់ និងការយកចិត្តទុកដាក់លើសុខភាពរបស់គ្នាទៅវិញទៅមក៕