យោងតាមការចុះផ្សាយពីប្រភពបរទេស ស៊ុតជាប្រភពប្រូតេអ៊ីន និងសារធាតុចិញ្ចឹមសំខាន់ៗ ដូចជា វីតាមីន D, B12, Choline និងសារធាតុ Lutein ដែលជួយដល់ខួរក្បាល និងភ្នែក។
អ្នកជំនាញអាហារូបត្ថម្ភបញ្ជាក់ថា កូលេស្តេរ៉ុលក្នុងស៊ុត មិនមែនជាមូលហេតុចម្បងដែលធ្វើឱ្យកូលេស្តេរ៉ុលក្នុងឈាមកើនឡើងនោះទេ ប៉ុន្តែខ្លាញ់ឆ្អែតពីសាច់ក្រហម ប៊ឺ និងឈីស ទើបជាកត្តាសំខាន់។
សម្រាប់មនុស្សដែលមានសុខភាពល្អ ការញ៉ាំស៊ុតប្រហែល ១ គ្រាប់ក្នុងមួយថ្ងៃ (ប្រមាណ ៧ គ្រាប់ក្នុងមួយសប្តាហ៍)គឺជាកម្រិតណែនាំ។ ការញ៉ាំ ២ គ្រាប់នៅពេលព្រឹក ក៏អាចទទួលយកបាន ប្រសិនបើរបបអាហារទូទៅមិនសម្បូរខ្លាញ់ឆ្អែត និងត្រូវរួមបញ្ចូលបន្លែ ផ្លែឈើ ឬអាហារសម្បូរជាតិសរសៃ។ ចំណែកអ្នកដែលមានកូលេស្តេរ៉ុលខ្ពស់ ទឹកនោមផ្អែម ធាត់ ឬប្រឈមជំងឺបេះដូង គួរពិគ្រោះជាមួយវេជ្ជបណ្ឌិត ឬអ្នកជំនាញអាហារូបត្ថម្ភ មុនកំណត់បរិមាណស៊ុតដែលសមស្រប៕