ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ឆ្នាំមមី
មនុស្សស្រីដែលកើតក្នុងឆ្នាំមមីនេះ ជាបុគ្គលដែលមានជំនឿចិត្តខ្ពស់ ថែមទាំងមានចិត្តអំណត់ មិនងាយបោះបង់ចោលរឿងអ្វីងាយឡើយ។ ជាពិសេស គេជាបុគ្គលដែលបំពេញការងារមិនចាញ់បុរសឡើយ។ ជាហេតុដែលធ្វើឲ្យគេអាចសល់ទ្រព្យច្រើនបានយ៉ាងងាយ។
ឆ្នាំមមែ
នារីឆ្នាំមមែវិញ មានចរិតទន់ភ្លន់ជាសុភាពនារី ថែមទាំងចេះអធ្យាស្រ័យគ្រប់រឿង។ ជាពិសេស គេក៏ជាជំនួយការល្អរបស់បុរសផងដែរ ដោយអាចធ្វើឲ្យស្វាមីអាចទទួលបានទ្រព្យខ្ពស់។ ជាហេតុដែលធ្វើឲ្យទ្រព្យដែលចូលមកអាចច្រើនបាន។
ឆ្នាំកុរ
មនុស្សស្រីឆ្នាំកុរនេះ ជាបុគ្គលដែលងាយធ្វើអ្វីបានសម្រេចខ្លាំងណាស់។ ជាហេតុដែលធ្វើឲ្យគេអាចរស់នៅក្នុងជីវភាពល្អ ព្រោះមានគេតាមថែរក្សា។ ដូចនេះ ការក្លាយជាជំទាវមិនមែនជារឿងលំបាកនោះទេ៕
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)