យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញព្រមានថា ការខំប្រឹងរុញខ្លាំង និងទប់ដង្ហើមពេលបន្ទោបង់ ជាពិសេសនៅពេលទល់លាមក អាចធ្វើឱ្យសម្ពាធឈាមកើនឡើងភ្លាមៗ បង្កើនហានិភ័យ ដាច់ ឬបែកសរសៃឈាមខួរក្បាល ជាពិសេសចំពោះអ្នកមានជំងឺលើសឈាម ឬជំងឺសរសៃឈាម។
ដើម្បីកាត់បន្ថយហានិភ័យ វេជ្ជបណ្ឌិតណែនាំឱ្យ ដកដង្ហើមចេញជាប្រក្រតីពេលបន្ទោបង់ កុំខំប្រឹងខ្លាំង និងប្រើកៅអីតូចទ្រជើងដើម្បីជួយឱ្យបន្ទោបង់បានងាយស្រួលដោយមិនបង្កសម្ពាធខ្លាំងលើរាងកាយ៕