យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញផ្នែករំលាយអាហារ និងថ្លើមព្រមានថា ជំងឺថ្លើមភាគច្រើនវិវត្តដោយស្ងៀមស្ងាត់ ប៉ុន្តែអាចបង្ហាញសញ្ញាព្រមានដំបូងចំនួន ៥ រួមមាន អស់កម្លាំងរ៉ាំរ៉ៃ ទោះសម្រាកគ្រប់គ្រាន់, ឈឺ ឬហើមពោះផ្នែកខាងស្តាំលើ, រមាស់ស្បែកជាប់រហូត អមដោយទឹកនោមពណ៌ក្រមៅ ឬលាមកពណ៌ស្លេក, ងាយជាំ ឬហូរឈាមខុសធម្មតា និងស្បែក ឬភ្នែកឡើងលឿង។
វេជ្ជបណ្ឌិតណែនាំឱ្យអ្នកដែលមានរោគសញ្ញាទាំងនេះ ជាពិសេសអ្នកលើសទម្ងន់ អ្នកមានជំងឺទឹកនោមផ្អែម អ្នកផឹកស្រាជាប្រចាំ ឬមានជំងឺរលាកថ្លើម គួរទៅពិនិត្យសុខភាពឱ្យបានឆាប់ ដើម្បីរកឃើញជំងឺទាន់ពេល និងបង្ការផលវិបាកធ្ងន់ធ្ងរដូចជា ក្រិនថ្លើម ឬខ្សោយថ្លើម៕