យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញព្រមានថា មនុស្សជាងពាក់កណ្តាលដែលកើតជំងឺទឹកនោមផ្អែមប្រភេទទី២ មិនមានអាការស្រេកទឹក ឬនោមញឹកនៅដំណាក់កាលដំបូងឡើយ។ ផ្ទុយទៅវិញ សញ្ញាដែលគួរប្រុងប្រយ័ត្នរួមមាន រមាស់ស្បែករ៉ាំរ៉ៃ និងឆ្លងមេរោគញឹកញាប់, របួសជាសះស្បើយយឺត, ភ្នែកស្រវាំងមើលមិនច្បាស់ជាបណ្តោះអាសន្ន, ស្ពឹក ឬចុកចាប់ដៃជើង និងឃ្លានខ្លាំង អមដោយញ័រដៃ ឬបេះដូងលោតញាប់មុនពេលបរិភោគអាហារ។
វេជ្ជបណ្ឌិតណែនាំឱ្យពិនិត្យកម្រិតជាតិស្ករក្នុងឈាមជាប្រចាំ ព្រោះការរកឃើញជំងឺបានឆាប់ អាចជួយទប់ស្កាត់ផលវិបាកធ្ងន់ធ្ងរលើភ្នែក សរសៃប្រសាទ សរសៃឈាម និងសរីរាង្គផ្សេងៗបាន៕