យោងតាមការចុះផ្សាយពីប្រភពបរទេស មនុស្សជាច្រើនគិតថា អាហារដូចជា ផ្លែឈើក្រឡុកជាមួយទឹកដោះគោ នំប៉័ងស និងកាហ្វេខ្មៅពេលពោះទទេ ជាជម្រើសមានសុខភាពល្អ ប៉ុន្តែអ្នកជំនាញព្រមានថា ប្រសិនបើញ៉ាំមិនត្រឹមត្រូវ អាចធ្វើឱ្យ ជាតិស្ករក្នុងឈាមឡើងខ្ពស់ លើសជាតិខ្លាញ់ក្នុងថ្លើម និងឆាប់ឃ្លាន។
អ្នកជំនាញណែនាំឱ្យជ្រើសរើសអាហារពេលព្រឹកដែលមានតុល្យភាព រួមមាន ប្រូតេអ៊ីន (ស៊ុត តៅហ៊ូ ទឹកដោះគោមិនផ្អែម), កាបូអ៊ីដ្រាតល្អ (អូត បាយអង្ករសំរូប ដំឡូងជ្វា) និងជាតិសរសៃពីបន្លែ ផ្លែឈើស្រស់។ ការរួមបញ្ចូលអាហារឱ្យត្រឹមត្រូវអាចជួយរក្សាថាមពល ធ្វើឱ្យឆ្អែតយូរ និងគ្រប់គ្រងជាតិស្ករក្នុងឈាមបានល្អ៕