យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញបញ្ជាក់ថា ការញ៉ាំអាហារទុកមួយយប់អាចមានសុវត្ថិភាព ប្រសិនបើចម្អិន រក្សាទុក និងកម្ដៅឡើងវិញបានត្រឹមត្រូវ។ គន្លឹះសំខាន់ៗរួមមាន ដាក់ទូទឹកកកក្នុងរយៈពេលមិនលើស ២ម៉ោងបន្ទាប់ពីចម្អិន (ឬ ១ម៉ោងបើអាកាសធាតុក្តៅ) កម្ដៅឱ្យក្តៅសព្វមុនញ៉ាំ កុំកម្ដៅម្ហូបដដែលៗច្រើនដង ជ្រើសរើសអាហារដែលសមស្របសម្រាប់រក្សាទុក និងបោះចោលភ្លាមៗ ប្រសិនបើមានក្លិន ឬរូបរាងមិនប្រក្រតី។
អ្នកជំនាញណែនាំថា គួររក្សាអាហារក្នុងប្រអប់បិទជិតស្អាត និងចម្អិនត្រឹមបរិមាណដែលត្រូវការបរិភោគ ដើម្បីកាត់បន្ថយការរក្សាទុកយូរ និងបន្ថយហានិភ័យពុលអាហារ៕