ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីមនុស្ស៣ប្រភេទដែលងាយប្រទះនឹងជំងឺមហារីកក្រពះជាខ្លាំង។ តើមាននរណាខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- បុគ្គលដែលជក់បារីក្នុងរយៈពេលយូរ ឬញ៉ាំស្រាក្នុងរយៈពេលយូរ ឬចូលចិត្តពិសារអាហារដែលក្តៅខ្លាំង ឬអាហារដែលអាំង និងសម្បូរទៅដោយអំបិលខ្ពស់ នឹងធ្វើឲ្យប៉ះពាល់ដល់ក្រពះអ្នកជាខ្លាំង ដោយអាចធ្វើឲ្យអ្នកងាយប្រទះនឹងជំងឺមហារីកក្រពះខ្លាំងណាស់។
- ផ្ទះដែលធ្លាប់មានសមាជិកកើតជំងឺមហារីកក្រពះ នឹងងាយធ្វើឲ្យសមាជិកផ្សេងកើតដូចគ្នា។ ដូចនេះ ប្រសិនជាមានប្រវត្តិជំងឺមួយនេះក្នុងគ្រួសារអ្នក អ្នកគួរតែពិនិត្យឲ្យបានទៀងទាត់ ដើម្បីអាចការពារអ្នកពីជំងឺមហារីកក្រពះនេះបាន។
- បុគ្គលដែលមានជំងឺរលាកក្រពះ ក៏ងាយប្រឈមមុខនឹងជំងឺមហារីកក្រពះដែរ។ ដូចនេះ អ្នកគួរតែពិនិត្យក្រពះអ្នកឲ្យបានទៀងទាត់ដូចគ្នា ទើបអ្នកអាចការពារ និងព្យាបាលបានទាន់ពេលវេលា៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)