យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញផ្នែកសុខភាពផ្លូវភេទបង្ហាញថា ការបើកភ្លើងពេលរួមភេទអាចជួយបង្កើនភាពស្និទ្ធស្នាល សុវត្ថិភាព និងការប្រាស្រ័យទាក់ទងរវាងដៃគូ។ ការមើលឃើញគ្នាច្បាស់ជួយសម្រួលការប្រើប្រាស់មធ្យោបាយការពារ កាត់បន្ថយហានិភ័យរបួស និងងាយសង្កេតប្រតិកម្មរបស់ដៃគូ ដើម្បីឆ្លើយតបបានសមស្រប។
លើសពីនេះ ការមើលភ្នែក និងទឹកមុខគ្នាអាចជួយពង្រឹងទំនាក់ទំនង បង្កើនទំនុកចិត្តលើរាងកាយ និងធ្វើឱ្យបទពិសោធន៍កាន់តែមានអារម្មណ៍ជិតស្និទ្ធ។ ប្រសិនបើមិនទម្លាប់ អ្នកជំនាញណែនាំឱ្យចាប់ផ្តើមជាមួយពន្លឺស្រាលៗ ដើម្បីបង្កើនភាពងាយស្រួល និងផាសុកភាពសម្រាប់ដៃគូទាំងពីរ៕