យោងតាមការចុះផ្សាយពីប្រភពបរទេស ការសិក្សាថ្មីបានរកឃើញថា មិនមែនពេលព្រឹក ឬពេលល្ងាចជាពេលល្អបំផុតសម្រាប់មនុស្សគ្រប់គ្នានោះទេ ប៉ុន្តែពេលវេលាដែលសមស្របអាស្រ័យលើ នាឡិកាជីវសាស្ត្ររបស់មនុស្សម្នាក់ៗ។
អ្នកដែលចូលចិត្តក្រោកព្រឹកអាចទទួលបានអត្ថប្រយោជន៍ច្រើនជាងពីការហាត់ប្រាណនៅពេលព្រឹក ខណៈអ្នកដែលសកម្មនៅពេលយប់អាចសមស្របនឹងការហាត់ពេលល្ងាច។ ការហាត់ប្រាណឱ្យត្រូវនឹងចង្វាក់ជីវសាស្ត្រអាចជួយបន្ថយសម្ពាធឈាម បង្កើនគុណភាពដំណេក ពង្រឹងសុខភាពបេះដូង និងកាត់បន្ថយហានិភ័យជំងឺសរសៃឈាមបេះដូង។
អ្នកជំនាញក៏បញ្ជាក់ដែរថា ការហាត់ប្រាណជាប្រចាំ ទោះចាប់ផ្តើមនៅវ័យណាក៏ដោយ នៅតែជួយបន្ថយហានិភ័យស្លាប់ដោយសារជំងឺបេះដូង ដាច់សរសៃឈាមខួរក្បាល និងជំងឺមហារីក៕