យោងតាមការចុះផ្សាយពីប្រភពបរទេស វេជ្ជបណ្ឌិតព្រមានថា ការគេងអាចបង្ហាញពីស្ថានភាពសុខភាពរបស់រាងកាយ។
ប្រសិនបើមាន ៤អាការៈមិនប្រក្រតី ដូចជា ឈឺចាប់ខ្លាំងនៅពេលយប់ មិនធូរស្រាលទោះសម្រាក, បែកញើសច្រើនខុសធម្មតាពេលគេង, ក្អករ៉ាំរ៉ៃ ឬកាន់តែខ្លាំងពេលដេក និង អស់កម្លាំងខ្លាំង ប៉ុន្តែពិបាកគេង ហើយអាការៈទាំងនេះបន្តអស់រយៈពេលជាច្រើនសប្ដាហ៍ ឬភ្ជាប់ជាមួយការស្រកទម្ងន់ដោយមិនដឹងមូលហេតុ គ្រុនក្តៅយូរ ហើមកូនកណ្តុរ ឬបាត់បង់ចំណង់អាហារ គួរប្រញាប់ទៅពិនិត្យសុខភាព។
អ្នកជំនាញបញ្ជាក់ថា អាការៈទាំងនេះ មិនមែនជាសញ្ញាបញ្ជាក់ថាមានជំងឺមហារីកឡើយ ប៉ុន្តែអាចជាសញ្ញាព្រមានពីជំងឺរ៉ាំរ៉ៃ ឬបញ្ហាសុខភាពផ្សេងៗ ដែលការរកឃើញឆាប់រហ័សអាចជួយព្យាបាលបានមានប្រសិទ្ធភាព៕