យោងតាមការចុះផ្សាយពីប្រភពបរទេស ពោតសម្បូរជាតិសរសៃ វីតាមីន និងសារធាតុរុក្ខជាតិដែលមានប្រយោជន៍ អាចជួយកាត់បន្ថយការស្រូបយកកូឡេស្តេរ៉ុល និងគាំទ្រសុខភាពបេះដូង ប៉ុន្តែមិនមែនជាអាហារដែលអាចព្យាបាលបញ្ហាជាតិខ្លាញ់ក្នុងឈាមដោយខ្លួនឯងបានទេ។ អ្នកជំនាញបញ្ជាក់ថា ការគ្រប់គ្រងកូឡេស្តេរ៉ុលឱ្យមានប្រសិទ្ធភាព ត្រូវពឹងផ្អែកលើរបបអាហារមានតុល្យភាព និងការរស់នៅប្រកបដោយសុខភាពល្អ។
អាហារ ៦ក្រុមដែលជួយរក្សាកម្រិតកូឡេស្តេរ៉ុលឱ្យស្ថិតក្នុងកម្រិតល្អ រួមមាន បន្លែស្លឹកបៃតង អូត និងសណ្តែក គ្រាប់ធញ្ញជាតិ ត្រីសមុទ្រសម្បូរ Omega-3 ផ្លែឈើសម្បូរជាតិសរសៃ និងសណ្តែកសៀងជាមួយផលិតផលពីសណ្តែក។ ជាមួយគ្នានេះ អ្នកជំនាញក៏ណែនាំឱ្យកាត់បន្ថយអាហារចៀន អាហារកែច្នៃ ភេសជ្ជៈផ្អែម និងហាត់ប្រាណយ៉ាងហោចណាស់ ១៥០ នាទីក្នុងមួយសប្ដាហ៍ ដើម្បីការពារសុខភាពបេះដូងរយៈពេលវែង៕