យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញចិត្តវិទ្យាព្រមានថា កុមារមួយចំនួនអាចរងរបួសផ្លូវចិត្តមិនមែនដោយសារខ្វះការថែទាំផ្នែកសម្ភារៈទេ ប៉ុន្តែដោយសាររបៀបចិញ្ចឹមដែលប៉ះពាល់ដល់តម្លៃខ្លួនឯង។
ទម្រង់ទាំងនោះរួមមាន ការបដិសេធអារម្មណ៍កូន ការគ្រប់គ្រងហួសហេតុ ការប្រៀបធៀប ការបង្ខំដោយអារម្មណ៍ ការមិនគោរពព្រំដែនផ្ទាល់ខ្លួន និងការដាក់លក្ខខណ្ឌលើសេចក្តីស្រឡាញ់។ ការអប់រំល្អគួរផ្តល់ឱ្យកូននូវទំនុកចិត្ត សិទ្ធិជ្រើសរើស និងអារម្មណ៍ថាពួកគេត្រូវបានស្រឡាញ់ដោយគ្មានលក្ខខណ្ឌ។