យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញអាហារូបត្ថម្ភបានចែករំលែកករណីស្ត្រីម្នាក់ដែលផឹក ទឹកឃ្មុំជំនួសទឹកធម្មតារៀងរាល់ថ្ងៃអស់រយៈពេល ៦ខែ។ លទ្ធផលពិនិត្យសុខភាពបានបង្ហាញថា ជាតិស្ករ និងខ្លាញ់ក្នុងឈាមកើនឡើងដល់កម្រិតប្រឈមហានិភ័យ។
អ្នកជំនាញពន្យល់ថា ទោះបីទឹកឃ្មុំមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងអត្ថប្រយោជន៍សុខភាពមួយចំនួនក៏ដោយ ប៉ុន្តែប្រហែល ៨០% នៃសមាសធាតុរបស់វាជាជាតិស្ករ ដូច្នេះការប្រើប្រាស់ច្រើនពេកអាចបង្កើនកាឡូរី ជាតិស្ករ និងខ្លាញ់ក្នុងរាងកាយ។
អ្នកជំនាញណែនាំថា មិនគួរផឹកទឹកឃ្មុំជំនួសទឹកធម្មតា ឡើយ ហើយគួរប្រើប្រាស់ក្នុងបរិមាណសមរម្យ រួមជាមួយរបបអាហារមានតុល្យភាព សម្បូរជាតិសរសៃ និងកាត់បន្ថយអាហារផ្អែម និងខ្លាញ់។ ពេលលាយទឹកឃ្មុំ គួរប្រើទឹកក្តៅឧណ្ហៗ ជៀសវាងទឹកក្តៅខ្លាំង ដើម្បីជួយរក្សាសារធាតុចិញ្ចឹមមួយចំនួននៅក្នុងទឹកឃ្មុំ៕