យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញព្រមានថា ការប្រែប្រួលមួយចំនួនលើផ្ទៃមុខអាចជាសញ្ញាបង្ហាញពី ជាតិស្ករក្នុងឈាមខ្ពស់ ឬជំងឺទឹកនោមផ្អែម។
សញ្ញាដែលគួរប្រុងប្រយ័ត្នរួមមាន ស្បែកឡើងខ្មៅ និងក្រាស់នៅជុំវិញក ឬមុខដុំខ្លាញ់ពណ៌លឿងនៅត្របកភ្នែក និងស្បែកមុខស្ងួត របក ឬរមាស់រ៉ាំរ៉ៃ។ រោគសញ្ញាទាំងនេះអាចពាក់ព័ន្ធនឹងភាពធន់អាំងស៊ុយលីន ការរំខានដល់ការរំលាយជាតិខ្លាញ់ ឬការខ្សោះជាតិទឹកក្នុងរាងកាយ។
ទោះជាយ៉ាងណា អ្នកជំនាញបញ្ជាក់ថា រោគសញ្ញាទាំងនេះមិនមែនមានន័យថាប្រាកដជាកើតជំងឺទឹកនោមផ្អែមនោះទេ ព្រោះវាក៏អាចបណ្តាលមកពីបញ្ហាសុខភាពផ្សេងៗ។ ប្រសិនបើមានរោគសញ្ញាទាំងនេះ រួមជាមួយ ស្រេកទឹកញឹកញាប់ នោមច្រើន ស្រកទម្ងន់ដោយមិនដឹងមូលហេតុ អស់កម្លាំង ឬរបួសជាសះស្បើយយឺត គួរទៅពិនិត្យជាតិស្ករក្នុងឈាម និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានឆាប់៕