យោងតាមការចុះផ្សាយពីប្រភពបរទេស ការសិក្សាដែលចុះផ្សាយក្នុងទស្សនាវដ្តី BMJ Medicine បានវិភាគទិន្នន័យមនុស្ស ១៧៣,២២៩នាក់រយៈពេល ៣០ឆ្នាំ ហើយរកឃើញថា ការដើរ មានទំនាក់ទំនងច្បាស់លាស់បំផុតជាមួយការកាត់បន្ថយហានិភ័យស្លាប់មុនអាយុ ដោយអាចកាត់បន្ថយបានប្រហែល ១៧%។
អ្នកដែលហាត់ប្រាណចម្រុះច្រើនប្រភេទ អាចកាត់បន្ថយហានិភ័យស្លាប់ដោយមូលហេតុផ្សេងៗបានដល់ ១៩%។ អ្នកជំនាញណែនាំឱ្យដើរយ៉ាងហោចណាស់ ៣០នាទីក្នុងមួយថ្ងៃ រួមជាមួយរបបអាហារមានតុល្យភាព ដើម្បីទទួលបានអត្ថប្រយោជន៍សុខភាពយូរអង្វែង៕