យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញព្រមានថា មិនមែនការរួមភេទញឹកញាប់ជាមូលហេតុចម្បងនៃបញ្ហាតំបន់ឯកជនស្ត្រីនោះទេ ប៉ុន្តែ ទម្លាប់លាងសម្អាត ឬស៊កលាងខាងក្នុងញឹកញាប់ ស្លៀកសម្លៀកបំពាក់ ឬខោក្នុងតឹងពេក ប្រើបន្ទះអនាម័យប្រចាំថ្ងៃជាប់ៗ និងប្រើថ្នាំ ឬអង់ទីប៊ីយ៉ូទិកដោយខ្លួនឯង ទើបអាចបំផ្លាញតុល្យភាពមេរោគល្អ បង្កើនហានិភ័យរលាក និងឆ្លងមេរោគ។
អ្នកជំនាញណែនាំឱ្យ លាងសម្អាតតែផ្នែកខាងក្រៅដោយទឹកស្អាត ឬផលិតផលដែលមាន pH សមស្រប ស្លៀកខោក្នុងកប្បាសដែលមានខ្យល់ចេញចូលល្អ ប្តូរសំឡីអនាម័យឱ្យបានទៀងទាត់ និងកុំប្រើថ្នាំដោយខ្លួនឯង។ ប្រសិនបើមានរោគសញ្ញាមិនប្រក្រតី គួរទៅពិនិត្យជាមួយគ្រូពេទ្យជំនាញ ហើយការចាក់វ៉ាក់សាំង HPV ក៏ជាវិធីសំខាន់មួយក្នុងការកាត់បន្ថយហានិភ័យជំងឺមហារីកមាត់ស្បូនផងដែរ៕