យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញបញ្ជាក់ថា ការព្យួរហាលខោអាវក្នុងបន្ទប់ម៉ាស៊ីនត្រជាក់អាចជួយឱ្យខោអាវស្ងួតលឿនជាងមុន ដោយសារម៉ាស៊ីនត្រជាក់ជួយកាត់បន្ថយសំណើមក្នុងខ្យល់។
ទោះជាយ៉ាងណា មិនគួរប្រើវិធីនេះជាប្រចាំទេ ព្រោះខោអាវសើមអាចធ្វើឱ្យម៉ាស៊ីនត្រជាក់ប្រើថាមពលច្រើនជាងមុន ខោអាវក្រាស់អាចស្ងួតមិនសព្វ និងងាយមានក្លិនផ្អួរ ឬផ្សិត ប្រសិនបើទុកចូលទូទាំងមិនទាន់ស្ងួត។
អ្នកជំនាញណែនាំថា វិធីនេះគួរប្រើតែក្នុងករណីចាំបាច់ ដូចជា ថ្ងៃភ្លៀង ឬអាកាសធាតុសើមខ្លាំង។ ដើម្បីឱ្យខោអាវស្ងួតល្អ គួរបោកបោកឱ្យស្ងួតជាមុន ព្យួរឱ្យមានគម្លាត កុំព្យួរច្រើនពេក ហើយអាចប្រើកង្ហារជួយបង្កើនចរន្តខ្យល់។ នៅពេលខោអាវជិតស្ងួត គួរយកទៅដាក់នៅកន្លែងមានខ្យល់ចេញចូលល្អ មុននឹងទុកចូលទូ៕