យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញផ្នែកអប់រំលើកឡើងថា កុមារដែលអាចរកលុយបានល្អនៅពេលធំឡើង មិនមែនសុទ្ធតែពូកែរៀននោះទេ ប៉ុន្តែជាញឹកញាប់មានលក្ខណៈពិសេស ៤យ៉ាង គឺ ហ៊ានប្រឈមបរាជ័យ មិនងាយបាក់ទឹកចិត្ត មានបញ្ញាអារម្មណ៍ (EQ) ល្អ ចេះគ្រប់គ្រងលុយ និងហ៊ានគិតហ៊ានអនុវត្តគំនិតថ្មីៗ។ គុណលក្ខណៈទាំងនេះជួយឱ្យកុមារអភិវឌ្ឍភាពឯករាជ្យ សមត្ថភាពដោះស្រាយបញ្ហា និងចាប់យកឱកាសបានល្អ។
អ្នកជំនាញណែនាំថា ឪពុកម្តាយមិនគួរបង្ខំកូនឱ្យស្ថិតក្នុងគំរូតែមួយនោះទេ ប៉ុន្តែគួរលើកទឹកចិត្ត និងបណ្តុះជំនាញទាំងនេះឱ្យរីកចម្រើន ដើម្បីក្លាយជាសមត្ថភាពពិតប្រាកដ ដែលអាចជួយកូនឱ្យជោគជ័យទាំងការងារ និងហិរញ្ញវត្ថុនាពេលអនាគត៕
ការប្រុងប្រយ័ត្ន!
ព័ត៌មាននេះគ្រាន់តែជាចំណេះដឹងទូទៅប៉ុណ្ណោះ។ បើសិនជាអ្នកមានបញ្ហាសុខភាពមិនប្រក្រតីណាមួយ សូមមេត្តាទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលត្រឹមត្រូវ៕