យោងតាមការចុះផ្សាយពីប្រភពបរទេស វេជ្ជបណ្ឌិតព្រមានថា ទោះបីការឈឺជើងមិនមែនជារោគសញ្ញាធម្មតានៃមហារីកសួតក៏ដោយ ប៉ុន្តែក្នុងករណីខ្លះ វាអាចជាសញ្ញាព្រមានដែលមិនគួរមើលរំលង។ រោគសញ្ញាសំខាន់ៗរួមមាន ឈឺជើងរ៉ាំរ៉ៃដោយមិនដឹងមូលហេតុ ហើមជើងខុសប្រក្រតី និងជើងអស់កម្លាំង ឬដើរបន្តិចក៏ហត់ ជាពិសេសប្រសិនបើកើតរួមជាមួយ ក្អកយូរ ពិបាកដកដង្ហើម ឈឺទ្រូង ឬស្រកទម្ងន់ដោយមិនដឹងមូលហេតុ។
អ្នកជំនាញបញ្ជាក់ថា ការឈឺជើងភាគច្រើនបណ្តាលមកពីបញ្ហាសន្លាក់ សរសៃឈាម ឬរបួស មិនមែនសុទ្ធតែជាមហារីកសួតឡើយ។ ទោះជាយ៉ាងណា ប្រសិនបើរោគសញ្ញាបន្តយូរ ឬកាន់តែធ្ងន់ គួរទៅពិនិត្យសុខភាពឱ្យបានឆាប់ ដើម្បីរកមូលហេតុពិត និងទទួលការព្យាបាលទាន់ពេល៕