យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញណែនាំថា ការជ្រើសរើសអាហារត្រឹមត្រូវអាចជួយការពារថ្លើម និងកាត់បន្ថយហានិភ័យខ្លាញ់រុំថ្លើម។ អាហារ ៥ មុខដែលមានប្រយោជន៍រួមមាន ប៉េងប៉ោះ បន្លែក្រុមស្ពៃ (ដូចជា ប្រូខូលី និងស្ពៃក្តោប) ខ្ទឹមស តែបៃតង និងប្រេងអូលីវ។ អាហារទាំងនេះសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុចិញ្ចឹមដែលអាចជួយកាត់បន្ថយការរលាក គាំទ្រការបំបែកខ្លាញ់ និងជួយឱ្យថ្លើមដំណើរការបានល្អ។
ទោះជាយ៉ាងណា អ្នកជំនាញបញ្ជាក់ថា គ្មានអាហារណាអាចព្យាបាលជំងឺថ្លើមបានដោយខ្លួនឯងនោះទេ។ ដើម្បីថែរក្សាសុខភាពថ្លើមឱ្យបានល្អ គួររួមបញ្ចូលការញ៉ាំអាហារមានតុល្យភាព ហាត់ប្រាណជាប្រចាំ កាត់បន្ថយគ្រឿងស្រវឹង និងពិនិត្យសុខភាពជាប្រចាំ៕