យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញអាហារូបត្ថម្ភព្រមានថា អាហារពេលព្រឹកដែលគេគិតថា “Healthy” មួយចំនួន ដូចជា ទឹកផ្លែឈើច្របាច់ ធញ្ញជាតិញ៉ាំភ្លាមៗនិងយ៉ាអួរសជាតិផ្លែឈើ អាចមានជាតិស្ករ និងកាឡូរីខ្ពស់ជាងការរំពឹងទុក ដោយសារតែបន្ថែមស្ករ ស៊ីរ៉ូ ឬសារធាតុផ្អែមផ្សេងៗក្នុងការកែច្នៃ។
អ្នកជំនាញណែនាំឱ្យជ្រើសរើស ផ្លែឈើស្រស់ជំនួសទឹកផ្លែឈើ ធញ្ញជាតិគ្រាប់ពេញមិនបន្ថែមស្ករ និងយ៉ាអួរធម្មជាតិគ្មានជាតិស្ករ ព្រមទាំងអានស្លាកគ្រឿងផ្សំមុនទិញ។ អាហារពេលព្រឹកដែលមានតុល្យភាព គួរមានកាបូអ៊ីដ្រាត ប្រូតេអ៊ីន ខ្លាញ់ល្អ និងបន្លែ ឬផ្លែឈើ ដើម្បីផ្តល់ថាមពល និងជួយគ្រប់គ្រងជាតិស្ករក្នុងឈាមបានល្អ៕