យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញលើកឡើងថា សម្រាប់មនុស្សអាយុលើស ៧០ឆ្នាំ ការគេងថ្ងៃយូរពេកអាចបង្កើនហានិភ័យបញ្ហាបេះដូង សរសៃឈាមខួរក្បាល និងធ្វើឱ្យភ្ញាក់មកមានអារម្មណ៍ងងុយ។
ដើម្បីទទួលបានអត្ថប្រយោជន៍ពីការគេងថ្ងៃ គួរអនុវត្ត ៤ គោលការណ៍ រួមមាន៖ គេងត្រឹម ១៥-៣០ នាទី មិនគេងភ្លាមៗក្រោយញ៉ាំអាហារ គេងក្នុងទីតាំងត្រឹមត្រូវ (ដេកផ្ងារ ឬដេកបែរចំហៀង) និងក្រោកយឺតៗបន្ទាប់ពីភ្ញាក់ ដើម្បីជៀសវាងវិលមុខ ឬដួល។
ទោះជាយ៉ាងណា អ្នកជំនាញបញ្ជាក់ថា មិនមែនគ្រប់គ្នាសុទ្ធតែសមស្របនឹងការគេងថ្ងៃនោះទេ។ អ្នកដែលមានបញ្ហាគេងមិនលក់រ៉ាំរ៉ៃ សម្ពាធឈាមទាប ឬជាតិស្ករក្នុងឈាមខ្ពស់ក្រោយអាហារ គួរពិគ្រោះជាមួយគ្រូពេទ្យ ឬជ្រើសរើសការសម្រាកបែបផ្សេងជំនួស៕