យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញសុខភាពលើកឡើងថា ការអនុវត្ត លំហាត់ Kegel យូហ្គា ឬរាំក្បាលពោះ និងលំហាត់ដកដង្ហើមជ្រៅ ជាប្រចាំ អាចជួយពង្រឹងសាច់ដុំបាតអាងត្រគាក ដែលមានតួនាទីគាំទ្រសរីរាង្គក្នុងអាងត្រគាក និងសុខភាពផ្លូវភេទទាំងបុរស និងស្ត្រី។ សាច់ដុំតំបន់នេះរឹងមាំ អាចជួយបង្កើនការគ្រប់គ្រងមុខងារផ្លូវភេទ និងគាំទ្រគុណភាពជីវិតគូ។
ទោះជាយ៉ាងណា អ្នកជំនាញបញ្ជាក់ថា លំហាត់ទាំងនេះគ្រាន់តែជួយគាំទ្រសុខភាពប៉ុណ្ណោះ មិនមែនជាវិធីព្យាបាលបញ្ហាផ្លូវភេទនោះទេ។ ប្រសិនបើមានបញ្ហាផ្លូវភេទបន្តយូរ ឬប៉ះពាល់ដល់គុណភាពជីវិត គួរពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីរកមូលហេតុ និងទទួលការព្យាបាលសមស្រប៕