យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញព្រមានថា តម្រងនោមអាចខូចមុខងារយ៉ាងខ្លាំង មុនពេលបង្ហាញរោគសញ្ញាច្បាស់លាស់។
ទម្លាប់ប្រចាំថ្ងៃដែលអាចបង្កគ្រោះថ្នាក់រួមមាន ប្រើថ្នាំបំបាត់ការឈឺចាប់ញឹកញាប់ដោយខ្លួនឯង មិនគ្រប់គ្រងជំងឺទឹកនោមផ្អែម និងលើសឈាម ញ៉ាំប្រៃ និងអាហារកែច្នៃច្រើន ផឹកទឹកមិនគ្រប់គ្រាន់ ជក់បារី ផឹកស្រាច្រើន និងខ្វះការហាត់ប្រាណ។
អ្នកជំនាញណែនាំថា កុំរង់ចាំដល់មានរោគសញ្ញាទើបទៅពិនិត្យ ព្រោះជំងឺតម្រងនោមជាច្រើនកើតឡើងដោយស្ងៀមស្ងាត់។ ការពិនិត្យឈាម និងទឹកនោមជាប្រចាំ ជាពិសេសចំពោះអ្នកមានជំងឺទឹកនោមផ្អែម លើសឈាម ធាត់ ឬមានប្រវត្តិគ្រួសារកើតជំងឺតម្រងនោម អាចជួយរកឃើញបញ្ហាបានឆាប់ និងបន្ថយហានិភ័យវិវត្តទៅជាជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ៕