យោងតាមការចុះផ្សាយពីប្រភពបរទេស ការមិនសូវមានអាការៈរឹងដោយធម្មជាតិនៅពេលព្រឹក មិនតែងតែមានន័យថាបុរសមានបញ្ហាខ្សោយផ្លូវភេទឡើយ។ វាជាបាតុភូតធម្មតាដែលពាក់ព័ន្ធនឹងការរឹងលិង្គពេលគេង ជាពិសេសនៅដំណាក់កាលដែលជាផ្នែកមួយនៃដំណើរការធម្មជាតិរបស់រាងកាយ។
អ្នកជំនាញបញ្ជាក់ថា ការគេងមិនគ្រប់ ស្ត្រេស ការងារលើសកម្រិត ផឹកស្រា ជក់បារី ខ្វះការហាត់ប្រាណ ឬឡើងទម្ងន់ អាចធ្វើឱ្យអាការៈនេះថយចុះបណ្តោះអាសន្ន។ គុណភាពដំណេកក៏មានតួនាទីសំខាន់ ព្រោះការគេងមិនល្អអាចប៉ះពាល់ដល់កម្រិតអ័រម៉ូនតេស្តូស្តេរ៉ូន។
ទោះយ៉ាងណា ប្រសិនបើអាការៈនេះបាត់បង់រយៈពេលយូរ និងមានរោគសញ្ញាដូចជា បាត់ចំណង់ផ្លូវភេទ ពិបាករក្សាការរឹង ងាយហត់ ឡើងទម្ងន់ ឬមានជំងឺដូចជាទឹកនោមផ្អែម សម្ពាធឈាមខ្ពស់ គួរទៅពិនិត្យជាមួយវេជ្ជបណ្ឌិតជំនាញ។ កុំទិញថ្នាំបង្កើនសមត្ថភាពផ្លូវភេទដោយខ្លួនឯង ដោយគ្មានការណែនាំពីអ្នកជំនាញ៕