យោងតាមការចុះផ្សាយពីប្រភពបរទេស គ្រូបង្វឹកផ្នែកកាយសម្បទាដែលមានបទពិសោធន៍ ២៨ឆ្នាំ ណែនាំថា ការដើរផ្លាស់ប្តូរល្បឿន ដោយប្តូររវាងដើរយឺត ដើរល្បឿនមធ្យម និងដើរលឿនព្រមទាំងគ្រវីដៃ អាចជួយបង្កើនប្រសិទ្ធភាពនៃការហាត់ប្រាណ និងគាំទ្រការគ្រប់គ្រងទម្ងន់ ជាពិសេសចំពោះមនុស្សអាយុចាប់ពី ៤៥ឆ្នាំឡើងទៅ។ ទោះជាយ៉ាងណា មិនមានភស្តុតាងថាវា សម្រកខ្លាញ់ក្បាលពោះបានលឿនជាងការហាត់នៅក្លឹបហាត់ប្រាណគ្រប់ករណី នោះទេ។
ដើម្បីទទួលបានលទ្ធផលល្អ អ្នកជំនាញណែនាំឱ្យកម្តៅសាច់ដុំមុនដើរ ផឹកទឹកឱ្យគ្រប់គ្រាន់ រក្សាទម្លាប់ដើរជាប្រចាំ និងអាចបន្ថែមកម្រិតហាត់ប្រាណបន្តិចម្តងៗ បន្ទាប់ពីរាងកាយស៊ាំហើយ។ ការដើរក្រៅផ្ទះលើផ្លូវដែលមានលក្ខណៈខុសៗគ្នា ក៏អាចជួយឱ្យរាងកាយធ្វើការកាន់តែមានប្រសិទ្ធភាព និងធ្វើឱ្យអារម្មណ៍ស្រស់ស្រាយផងដែរ៕