យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញផ្នែកដំណេកណែនាំថា ការគេងថ្ងៃមានអត្ថប្រយោជន៍ចំពោះសុខភាព ជាពិសេសមនុស្សវ័យចំណាស់ ប៉ុន្តែ ការគេងលើស ៦០នាទីជាប្រចាំ អាចពាក់ព័ន្ធនឹងការកើនឡើងហានិភ័យជំងឺបេះដូង ដាច់សរសៃឈាមខួរក្បាល និងធ្វើឱ្យងងុយ ឬអស់កម្លាំងក្រោយភ្ញាក់។ ទោះជាយ៉ាងណា ការសិក្សាបច្ចុប្បន្នបង្ហាញត្រឹមទំនាក់ទំនងប៉ុណ្ណោះ មិនទាន់បញ្ជាក់ថាជាមូលហេតុផ្ទាល់នោះទេ។
ដើម្បីគេងថ្ងៃប្រកបដោយសុវត្ថិភាព អ្នកជំនាញណែនាំឱ្យគេងត្រឹម ១៥-៣០នាទី, កុំគេងភ្លាមៗក្រោយញ៉ាំអាហារ, គេងក្នុងឥរិយាបថត្រឹមត្រូវ និងកុំក្រោកឡើងលឿនពេក។ ចំណែកអ្នកមានបញ្ហាគេងមិនលក់រ៉ាំរ៉ៃ ឬមានជំងឺប្រចាំកាយ គួរពិគ្រោះជាមួយវេជ្ជបណ្ឌិត ដើម្បីកំណត់រយៈពេលគេងថ្ងៃដែលសមស្រប៕