យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញផ្នែកចិត្តវិទ្យាព្រមានថា ទម្លាប់មិនល្អ ៣យ៉ាងរបស់ឪពុកម្តាយ អាចប៉ះពាល់ដល់ផ្លូវចិត្ត និងការអភិវឌ្ឍរបស់កូនក្នុងរយៈពេលវែង។ ទម្លាប់ទាំងនោះរួមមាន ឈ្លោះប្រកែក និងបញ្ចេញកំហឹងនៅមុខកូន, សន្យាហើយមិនធ្វើតាម ឬមានអាកប្បកិរិយាមិនស្មោះត្រង់, និង តែងប្រៀបធៀប ឬបន្ទាបតម្លៃកូនជាមួយកូនអ្នកដទៃ។
ការសិក្សាជាច្រើនបង្ហាញថា កុមារដែលធំឡើងក្នុងបរិយាកាសគ្រួសារមានជម្លោះ ឬតែងតែត្រូវបានរិះគន់ ងាយមានអារម្មណ៍អន់ចិត្ត ខ្វះទំនុកចិត្តលើខ្លួនឯង មានបញ្ហាផ្លូវចិត្ត និងពិបាកកសាងទំនាក់ទំនងល្អនៅពេលពេញវ័យ។ ផ្ទុយទៅវិញ ការស្តាប់ លើកទឹកចិត្ត និងទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់កូន អាចជួយឱ្យកូនមានទំនុកចិត្ត និងរីកចម្រើនបានល្អ៕