យោងតាមការចុះផ្សាយពីប្រភពបរទេស វេជ្ជបណ្ឌិតនៅចក្រភពអង់គ្លេស បានបង្ហាញសញ្ញា ១០ យ៉ាងដែលបង្ហាញថារាងកាយកំពុងដំណើរការល្អ និងមានសុខភាពរឹងមាំ។ ក្នុងនោះរួមមាន៖ អាចឈរជើងម្ខាងពាក់ស្រោមជើងដោយមិនទ្រ, ភ្ញាក់មុននាឡិការោទ៍, អង្គុយចោងហោងដោយកែងជើងប៉ះដី, ឃ្លានទៀងទាត់, ក្រោកពីដីដោយមិនប្រើដៃ, ផោមធម្មតា, ដកដង្ហើមតាមច្រមុះពេលគេង, មិនមានអាការៈមិនស្រួលរ៉ាំរ៉ៃ, ឆាប់បែកញើសពេលហាត់ប្រាណ និងមានកម្លាំងចាប់ដៃរឹងមាំ។
អ្នកជំនាញបញ្ជាក់ថា សញ្ញាទាំងនេះឆ្លុះបញ្ចាំងពីតុល្យភាពរាងកាយ មុខងារបេះដូង សាច់ដុំ ប្រព័ន្ធប្រសាទ ការរំលាយអាហារ និងសុខភាពទូទៅល្អ។ ទោះជាយ៉ាងណា វាមិនអាចជំនួសការពិនិត្យសុខភាពជាប្រចាំបានទេ ហើយគួរបន្តរក្សាទម្លាប់រស់នៅដែលមានសុខភាពល្អ៕