យោងតាមការចុះផ្សាយពីប្រភពបរទេស ការការពារកូនដោយគ្មានដែនកំណត់ និងតែងតែឈរការពារកូនទោះធ្វើខុស អាចធ្វើឱ្យកុមារលូតលាស់ដោយមិនស្គាល់ខុសត្រូវ មិនគោរពច្បាប់ និងមិនចេះទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន។
អ្នកជំនាញអប់រំព្រមានថា ការស្រឡាញ់កូនពិតប្រាកដ មិនមែនជាការបណ្ដោយឱ្យកូនធ្វើអ្វីតាមចិត្តទេ ប៉ុន្តែត្រូវបង្រៀនឱ្យស្គាល់ត្រូវ-ខុស គោរពអ្នកដទៃ និងហ៊ានទទួលផលវិបាកពីកំហុសរបស់ខ្លួន ដើម្បីក្លាយជាមនុស្សមានទំនួលខុសត្រូវនៅថ្ងៃអនាគត៕