យោងតាមការចុះផ្សាយពីប្រភពបរទេស ការសិក្សាមួយបានបង្ហាញថា ប្រហែល ១ ភាគ ៣ នៃប្រជាជនពិភពលោក កំពុងផ្ទុកប៉ារ៉ាស៊ីតដែលអាចរស់នៅក្នុងសាច់ដុំ និងខួរក្បាលអស់មួយជីវិត។ សម្រាប់មនុស្សដែលមានសុខភាពល្អ ប៉ារ៉ាស៊ីតនេះភាគច្រើនមិនបង្ករោគសញ្ញា ដោយសារប្រព័ន្ធភាពស៊ាំអាចគ្រប់គ្រងវាបាន។
អ្នកជំនាញបញ្ជាក់ថា ការឆ្លងមិនមែនកើតពីការចិញ្ចឹមឆ្មាតែប៉ុណ្ណោះទេ ប៉ុន្តែមូលហេតុចម្បងគឺ ការបរិភោគសាច់មិនឆ្អិនល្អ ឬការប៉ះពាល់ដី និងទឹកដែលមានមេរោគ។ ប៉ារ៉ាស៊ីតនេះអាចបង្កគ្រោះថ្នាក់ខ្លាំងចំពោះស្ត្រីមានផ្ទៃពោះ និងអ្នកមានប្រព័ន្ធភាពស៊ាំខ្សោយ ដោយអាចបណ្តាលឱ្យរលូតកូន ពិការភាពទារក ឬបញ្ហាភ្នែកធ្ងន់ធ្ងរ។
ទោះបីជាមានការសិក្សាមួយចំនួនរកឃើញទំនាក់ទំនងរវាងប៉ារ៉ាស៊ីតនេះ និងការប្រែប្រួលអាកប្បកិរិយា ឬជំងឺផ្លូវចិត្តក៏ដោយ អ្នកវិទ្យាសាស្ត្របញ្ជាក់ថាមិនទាន់មានភស្តុតាងច្បាស់លាស់ថាវាជាមូលហេតុផ្ទាល់ នោះទេ។
អ្នកជំនាញណែនាំឱ្យរក្សាអនាម័យ បរិភោគសាច់ឱ្យឆ្អិនល្អ និងប្រុងប្រយ័ត្នជាពិសេសសម្រាប់ក្រុមមនុស្សដែលមានហានិភ័យខ្ពស់៕