យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញអគ្គិសនីព្រមានថា ឧបករណ៍មួយចំនួននៅតែប្រើប្រាស់អគ្គិសនី ទោះបីបិទដោយប៊ូតុង ឬរីម៉ូតក៏ដោយ ព្រោះវានៅតែស្ថិតក្នុងស្ថានភាព Standby។ ឧបករណ៍ដែលគួរដកឌុយពេលមិនប្រើរួមមាន ប្រអប់ទទួលសញ្ញាទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនកម្តៅទឹក និងឧបករណ៍ផ្ទះបាយតូចៗ ឬឆ្នាំងសាកទូរស័ព្ទ។
ការផ្តាច់ភ្លើងទាំងស្រុងនៅពេលមិនប្រើ អាចជួយកាត់បន្ថយការប្រើប្រាស់អគ្គិសនីដែលមិនចាំបាច់ កាត់បន្ថយថ្លៃវិក្កយបត្រ និងជួយការពារហានិភ័យខូចឧបករណ៍ ឬបញ្ហាសុវត្ថិភាពអគ្គិសនី។ អ្នកជំនាញណែនាំឱ្យប្រើរន្ធភ្លើងមានកុងតាក់ ដើម្បីងាយស្រួលបិទ-បើកចរន្ត៕