យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញព្រមានថា មិនមែនតែអាហារផ្អែមប៉ុណ្ណោះទេដែលអាចប៉ះពាល់ដល់អ្នកជំងឺទឹកនោមផ្អែម។ អាហារ ៤ មុខ ដែលគួរកាត់បន្ថយរួមមាន សាច់មានជាតិខ្លាញ់ច្រើន ផ្លែឈើសម្ងួតដែលមានបន្ថែមស្ករ ដំឡូងបំពង និងអាហារក្លាសេកែច្នៃ ព្រោះអាចមានជាតិខ្លាញ់ អំបិល ស្ករ និងកាឡូរីខ្ពស់ ដែលធ្វើឱ្យការគ្រប់គ្រងជាតិស្ករក្នុងឈាមកាន់តែពិបាក និងបង្កើនហានិភ័យផលវិបាកសរសៃឈាមបេះដូង។
អ្នកជំនាញណែនាំឱ្យអ្នកជំងឺទឹកនោមផ្អែមផ្តោតលើការបរិភោគអាហារស្រស់ បន្លែ ផ្លែឈើស្រស់ក្នុងបរិមាណសមស្រប គ្រាប់ធញ្ញជាតិ និងអាហារសម្បូរជាតិសរសៃ ព្រមទាំងកាត់បន្ថយអាហារកែច្នៃ ដើម្បីជួយរក្សាកម្រិតជាតិស្ករក្នុងឈាមឱ្យមានស្ថិរភាព និងកាត់បន្ថយហានិភ័យផលវិបាករយៈពេលវែង៕