យោងតាមការចុះផ្សាយពីប្រភពបរទេស ការសិក្សាមួយចុះផ្សាយក្នុងទស្សនាវដ្តី Nature Medicine ដែលវិភាគទិន្នន័យមនុស្សជិត ៥០០,០០០នាក់ បានរកឃើញថា បរិយាកាសរស់នៅ និងទំនាក់ទំនងសង្គម អាចមានឥទ្ធិពលខ្លាំងលើអាយុវែងជាងរបបអាហារ ការហាត់ប្រាណ និងកត្តាហ្សែន។
អ្នកដែលមានអារម្មណ៍ឯកោ ឬខ្វះការភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃ មានហានិភ័យបញ្ហាសុខភាព និងស្លាប់មុនអាយុកាន់តែខ្ពស់។ ទោះជាយ៉ាងណា អ្នកជំនាញបញ្ជាក់ថា ការញ៉ាំអាហារមានតុល្យភាព ហាត់ប្រាណ និងគេងគ្រប់គ្រាន់ នៅតែជាមូលដ្ឋានសំខាន់នៃសុខភាព។
ការរក្សាទំនាក់ទំនងល្អជាមួយគ្រួសារ មិត្តភក្តិ និងសហគមន៍ អាចជួយកាត់បន្ថយភាពតានតឹង លើកកម្ពស់សុខភាពផ្លូវចិត្ត និងបង្កើនឱកាសរស់នៅបានយូរ៕