យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញអាហារូបត្ថម្ភបញ្ជាក់ថា ចេកស្ងោរនៅតែមានសារធាតុចិញ្ចឹមសំខាន់ៗ ទោះបីវីតាមីន C អាចបាត់បង់ខ្លះដោយសារកម្ដៅក៏ដោយ។ សារធាតុដូចជា ប៉ូតាស្យូម ម៉ាញ៉េស្យូម វីតាមីន B6 និងជាតិសរសៃ នៅតែរក្សាបានភាគច្រើន។
ជាពិសេស ចេកខ្ចីស្ងោរ មានជាតិម្សៅធន់ដែលជួយចិញ្ចឹមបាក់តេរីល្អក្នុងពោះវៀន ជួយដល់ការរំលាយអាហារ និងគាំទ្រសុខភាពបេះដូង។
ដើម្បីរក្សាគុណប្រយោជន៍បានល្អ គួរស្ងោរចេកឱ្យទុំល្មម រក្សាសំបកពេលស្ងោរ និងកុំទុកក្នុងទឹកក្តៅយូរពេក។ ទោះជាយ៉ាងណា អ្នកមានបញ្ហាតម្រងនោម ឬត្រូវគ្រប់គ្រងជាតិប៉ូតាស្យូម គួរពិគ្រោះជាមួយវេជ្ជបណ្ឌិតមុនទទួលទានច្រើន៕