យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញព្រមានថា ការថយចុះនៃអ័រម៉ូនតេស្ដេរ៉ូនមិនត្រឹមប៉ះពាល់ដល់សមត្ថភាពផ្លូវភេទប៉ុណ្ណោះទេ ប៉ុន្តែអាចប៉ះពាល់ដល់កម្លាំងរាងកាយ សុខភាពផ្លូវចិត្ត និងគុណភាពជីវិតផងដែរ។
សញ្ញាដែលគួរប្រុងប្រយ័ត្នរួមមាន អស់កម្លាំងជាប្រចាំ សាច់ដុំខ្សោយ ឬឡើងខ្លាញ់ពោះ ឆាប់ខឹង ឬធ្លាក់ទឹកចិត្ត ពិបាកផ្តោតអារម្មណ៍ និងភ្លេចភ្លាំង ថយចុះការឡើងរឹងរបស់លិង្គ និងបាត់បង់ចំណង់ផ្លូវភេទ។
អ្នកជំនាញបញ្ជាក់ថា បុរសអាយុលើស ៣០ឆ្នាំកម្រិតតេស្ដេរ៉ូនអាចថយចុះជាមធ្យម ១% ក្នុងមួយឆ្នាំ ខណៈភាពធាត់ គេងមិនគ្រប់ កង្វះការហាត់ប្រាណ ជំងឺរ៉ាំរ៉ៃ និងការប្រើស្រា ឬសារធាតុញៀន ក៏ជាកត្តាបង្កហានិភ័យផងដែរ។
ប្រសិនបើមានរោគសញ្ញាទាំងនេះបន្តរយៈពេលយូរ គួរទៅពិនិត្យ និងធ្វើតេស្តឈាម ដើម្បីទទួលបានការព្យាបាលសមស្រប និងមិនគួរទិញថ្នាំប្រើដោយខ្លួនឯង៕