យោងតាមការចុះផ្សាយពីប្រភពបរទេស ការសិក្សាមួយដែលចុះផ្សាយក្នុងទស្សនាវដ្តី Frontiers in Physiology បានរកឃើញថា ការស្រូបក្លិនសូកូឡា ជាពិសេសសូកូឡាខ្មៅមុនពេលហាត់ប្រាណ អាចជួយបង្កើនប្រសិទ្ធភាពនៃការហាត់ ដោយអ្នកចូលរួមអាចធ្វើលំហាត់ប្រាណបានច្រើនដងជាងមុន ខណៈពួកគេក៏មានអារម្មណ៍ឃ្លានតិច និងឆ្អែតជាងផងដែរ។
អ្នកស្រាវជ្រាវសន្និដ្ឋានថា ក្លិនអាហារអាចជំរុញការឆ្លើយតបរបស់ខួរក្បាល ធ្វើឱ្យរាងកាយមានអារម្មណ៍ថាជិតទទួលបានថាមពល និងបង្កើនកម្លាំងចិត្តក្នុងការហាត់ប្រាណ។
ទោះជាយ៉ាងណា ការសិក្សានេះមានអ្នកចូលរួមតិច ហើយអ្នកវិទ្យាសាស្ត្របញ្ជាក់ថា ត្រូវការការស្រាវជ្រាវបន្ថែម ដើម្បីបញ្ជាក់ប្រសិទ្ធភាពនេះឱ្យកាន់តែច្បាស់៕